Luke 13

ការ​ត្រាស់​ហៅ​ឲ្យ​ប្រែ​ចិត្ដ​

1ក្នុង​ពេលតែមួយនោះ​មាន​អ្នក​ខ្លះ​បាន​មករៀបរាប់ប្រាប់​ព្រះ​យេស៊ូអំពីពួក​អ្នក​ស្រុក​កាលីឡេដែល​ត្រូវ​លោក​ពីឡាត់លាយ
លោកពីឡាត់​បាន​សម្លាប់​ពួក​អ្នក​ស្រុកកាលីឡេ​ដែល​កំពុង​សម្លាប់​សត្វ​ជា​យញ្ញបូជា​ នាំ​អោយ​ឈាម​ហូរ​លាយ​គ្នា
ឈាម​របស់​ពួកគេជាមួយយញ្ញបូជា​របស់​ពួកគេ
2ប៉ុន្ដែព្រះអង្គ​មានបន្ទូលឆ្លើយ​ទៅ​ពួកគេថា៖ ​«តើ​អ្នករាល់គ្នា​គិតថា​អ្នក​ស្រុក​កាលីឡេទាំងនេះជា​មនុស្ស​បាបលើស​ពួក​អ្នក​ស្រុក​កាលីឡេទាំងអស់ដោយព្រោះតែ​ពួកគេ​រងទុក្ខ​វេទនា​យ៉ាងដូច្នេះ? 3មិនមែនទេខ្ញុំ​ប្រាប់​អ្នករាល់គ្នាថាដរាបណា​អ្នករាល់គ្នា​មិនប្រែចិត្ដទេ​នោះ​អ្នករាល់គ្នា​នឹង​វិនាសដូច្នោះដែរ 4មួយ​អ្នករាល់គ្នា​គិតថា​មនុស្ស​ដប់ប្រាំបី​នាក់​ដែលប៉មស៊ីឡោម​បាន​រលំសង្កត់ស្លាប់ទាំងនោះជាមនុស្សបាបលើសមនុស្សទាំងអស់ដែលរស់នៅ​ក្រុង​យេរូសាឡិម? 5មិនមែនទេតែ​ខ្ញុំ​ប្រាប់អ្នករាល់គ្នាថាដរាបណា​អ្នករាល់គ្នា​មិនប្រែចិត្ដទេ​នោះ​អ្នករាល់គ្នា​នឹង​វិនាសដូច្នោះដែរ»។

រឿងដើមល្វាឥតផ្លែ

6រួច​ព្រះអង្គ​ក៏​មាន​បន្ទូល​រឿង​ប្រៀប​ប្រដូចនេះថា៖ ​«មាន​បុរសម្នាក់មានដើម​ល្វា​មួយ​ដើម​ដែល​បាន​ដាំក្នុងចម្ការ​របស់​គាត់ហើយ​គាត់​បាន​មករកផ្លែនៅលើ​ដើម​នោះប៉ុន្ដែមិន​បាន​ឃើញ​អ្វី​សោះ 7គាត់ក៏ប្រាប់ទៅ​អ្នក​ថែ​ចម្ការ​ថាមើល៍បីឆ្នាំមកហើយដែលខ្ញុំ​បាន​មករកផ្លែពី​ដើម​ល្វានេះប៉ុន្ដែមិន​បាន​ឃើញ​អ្វី​សោះ​ចូរ​កាប់​ចោល​ទៅហេតុ​អ្វី​ទុក​ឲ្យ​នៅ​ខាត​ដីដូច្នេះ? 8ប៉ុន្ដែអ្នកនោះ​និយាយតប​ទៅ​គាត់ថាលោកម្ចាស់ទុកវា​មួយ​ឆ្នាំនេះសិនទៅចាំ​ខ្ញុំ​ជ្រួយដីជុំវិញហើយដាក់ជីមើល៍ 9ក្រែងលោឆ្នាំក្រោយមានផ្លែប៉ុន្ដែបើគ្មានទេ​សឹម​កាប់វា​ចោល​ចុះ»។

ព្រះយេស៊ូ​ប្រោស​មនុស្ស​នៅ​ថ្ងៃសប្ប័ទ​​

10នៅថ្ងៃសប្ប័ទមួយកាល​ព្រះអង្គ​កំពុងបង្រៀនក្នុងសាលាប្រជុំ 11មើល៍មាន​ស្ដ្រីម្នាក់មានវិញ្ញាណ​នៃ​ជំងឺ​បាន​ចូល​អស់រយៈពេល​ដប់ប្រាំបី​ឆ្នាំធ្វើ​ឲ្យ​គាត់​កោងខ្នងមិនអាចងើបត្រង់បានទាល់តែសោះ 12ពេលព្រះ​យេស៊ូឃើញក៏ហៅគាត់រួចមានបន្ទូល​ទៅ​គាត់ថា៖ ​«នាងអើយ! ​អ្នក​ត្រូវ​បាន​ដោះឲ្យរួចពីជំងឺ​របស់​អ្នក​ហើយ» 13ព្រះអង្គក៏ដាក់​ព្រះ​ហស្ដលើគាត់ហើយ​គាត់​ក៏​បាន​ងើបត្រង់ឡើងភ្លាមព្រមទាំងសរសើរតម្កើងព្រះជាម្ចាស់ 14ប៉ុន្ដែព្រោះតែ​ព្រះ​យេស៊ូ​បាន​ប្រោស​គាត់​ឲ្យជានៅថ្ងៃសប្ប័ទ​ប្រធាន​សាលាប្រជុំ​បាន​និយាយទៅបណ្ដាជន​ទាំង​មិនសប្បាយថា៖ ​«មានប្រាំមួយថ្ងៃដែលត្រូវធ្វើការដូច្នេះ​ចូរ​មកនៅថ្ងៃទាំងនោះ​ចុះ​ដើម្បី​ឲ្យ​គេ​ប្រោសឲ្យជាកុំ​មក​នៅថ្ងៃសប្ប័ទ​ឡើយ» 15ព្រះអម្ចាស់ក៏មានបន្ទូលឆ្លើយ​ទៅ​គាត់ថា៖ ​«ពួក​មនុស្ស​មានពុត​អើយ! ​តើ​អ្នករាល់គ្នាម្នាក់ៗមិន​ស្រាយ​គោលាចេញពីក្រោលហើយដឹក​វា​ទៅ​ផឹក​ទឹកនៅថ្ងៃសប្ប័ទទេឬ? 16ស្ដ្រី​នេះវិញជាកូនចៅ​របស់​លោក​អ័ប្រាហាំដែល​អារក្ស​សាតាំង​បាន​ចង​អស់​រយៈពេល​ដប់ប្រាំបីឆ្នាំមកហើយ​តើ​មិនគួរស្រាយ​នាង​ឲ្យ​រួចពីចំណងនេះនៅថ្ងៃសប្ប័ទ​ទេឬ?» 17ពេលព្រះអង្គមានបន្ទូលដូច្នេះ​ពួក​អ្នកប្រឆាំង​នឹង​ព្រះអង្គទាំងអស់ក៏អាម៉ាស់មុខប៉ុន្ដែបណ្ដាជនទាំងអស់​វិញ​មាន​ចិត្ដ​អរសប្បាយនឹង​កិច្ចការ​ដ៏ប្រសើរទាំងឡាយដែលព្រះអង្គ​បាន​ធ្វើ

រឿង​គ្រាប់​ពូជ​ម៉ូតា​ និងមេនំប៉័ង​

18ព្រះអង្គ​ក៏​មានបន្ទូលដូច្នេះថា៖ ​«តើនគរព្រះជាម្ចាស់ប្រៀបដូចជាអ្វីហើយ​ខ្ញុំ​គួរ​ប្រៀបធៀបនគរនោះ​ទៅ​នឹង​អ្វី? 19គឺប្រៀបដូចជាគ្រាប់មូតា​មួយ​គ្រាប់ដែលមនុស្សម្នាក់​យក​ទៅដាំក្នុងសួនដំណាំ​របស់​គាត់ពេល​វា​ដុះ​ធំឡើងក៏ត្រលប់ជាដើមឈើមួយ​ដើម​ហើយសត្វស្លាប​ហើរ​លើអាកាស​បាន​រស់នៅតាមមែក​របស់​វា» 20រួចព្រះអង្គ​ក៏មានបន្ទូលទៀតថា៖ ​«តើ​ខ្ញុំ​គួរ​ប្រៀបធៀបនគរព្រះជាម្ចាស់​ទៅ​នឹង​អ្វី? 21គឺប្រៀបដូចជាមេនំប៉័ងដែលស្ដ្រីម្នាក់​យក​ទៅលាយនឹងម្សៅបីរង្វាល់រហូតដល់​មេនំប៉័ង​នោះ​ធ្វើឲ្យ​ម្សៅ​ទាំងអស់ដោរឡើង»។

ផ្លូវ​តូច​ចង្អៀត​

22ព្រះអង្គក៏ធ្វើដំណើរ​ទាំង​បង្រៀនពីក្រុងមួយទៅ​ក្រុង​មួយ​ពី​ភូមិមួយ​ទៅ​ភូមិ​មួយ​ហើយក៏បន្ដដំណើរទៅ​ក្រុង​យេរូសាឡិម 23រួចមាន​ម្នាក់ទូលសួរព្រះអង្គថា៖ ​«ព្រះអម្ចាស់អើយ! ​តើ​អ្នក​ដែល​បាន​សង្គ្រោះ​មាន​តិចណាស់​ឬ?» ​ព្រះអង្គ​ក៏មានបន្ទូលទៅពួកគេថា 24«ចូរ​ប្រឹងប្រែងចូលតាមទ្វារចង្អៀតដ្បិតខ្ញុំ​ប្រាប់​អ្នករាល់គ្នាថា​មាន​មនុស្ស​ជាច្រើនចង់ចូលប៉ុន្ដែ​ពួកគេ​មិនអាច​ចូលបាន​ឡើយ 25ព្រោះក្រោយពេលម្ចាស់ដំណាក់ក្រោកឡើងបិទទ្វារហើយទោះជា​អ្នករាល់គ្នា​ឈរ​នៅ​ខាងក្រៅនិងចាប់ផ្ដើមគោះទ្វារ​ទាំង​និយាយថាលោក​ម្ចាស់​អើយ! ​សូម​បើក​ទ្វារ​ឲ្យ​យើងផង​នោះ​គាត់​នឹង​ឆ្លើយតប​វិញ​ថាអ្នករាល់គ្នាមកពីណាខ្ញុំមិនស្គាល់អ្នករាល់គ្នា​ទេ 26ហើយអ្នករាល់គ្នា​ក៏ចាប់ផ្ដើមនិយាយថា​យើង​ធ្លាប់​បរិភោគជាមួយព្រះអង្គហើយ​ព្រះអង្គ​ធ្លាប់​បង្រៀននៅតាមផ្លូវ​របស់​យើង 27គាត់ក៏ឆ្លើយប្រាប់អ្នករាល់គ្នាថាអ្នករាល់គ្នាមក​ពី​ណាខ្ញុំមិន​ដែល​ស្គាល់អ្នករាល់គ្នាទេ​ឱ​ពួក​អ្នកប្រព្រឹត្ដ​អំពើ​ទុច្ចរិតទាំងឡាយ​អើយ​ចូរ​ទៅ​ឲ្យ​ឆ្ងាយពីខ្ញុំ 28នៅទីនោះមាន​ការ​ទ្រហោយំនិង​ការ​សង្កៀតធ្មេញ​ហើយ​នៅពេល​នោះ​អ្នករាល់គ្នា​នឹង​ឃើញ​លោក​អ័ប្រាហាំ​លោក​អ៊ីសាក​លោក​យ៉ាកុបនិងអ្នកនាំព្រះបន្ទូលទាំងអស់នៅក្នុងនគរព្រះជាម្ចាស់អ្នករាល់គ្នាវិញ​ត្រូវ​គេ​បោះ​ទៅ​ខាង​ក្រៅ 29ដ្បិតអ្នក​ទាំងនោះ​នឹង​មកពី​ទិស​ខាងកើតខាងលិចខាងជើងនិងខាងត្បូងហើយអង្គុយ​នៅ​តុអាហារក្នុងនគរព្រះជាម្ចាស់ 30ហើយមើល៍​ពួក​អ្នក​នៅ​ក្រោយ​នឹង​ត្រលប់ជានៅមុខហើយ​ពួក​អ្នក​នៅ​មុខ​នឹង​ត្រលប់ជានៅក្រោយ​វិញ» 31នៅពេលជាមួយគ្នានោះអ្នកខាងគណៈផារិស៊ីខ្លះ​បាន​ចូលមកជិតទូលព្រះអង្គថា៖ ​«សូម​លោក​ចាកចេញពីទីនេះទៅដ្បិតស្ដេចហេរ៉ូឌចង់សម្លាប់លោក»។ 32ប៉ុន្ដែព្រះអង្គ​មានបន្ទូល​ទៅ​ពួកគេថា៖ ​«ចូរ​ទៅប្រាប់កញ្ជ្រោងនោះថាមើល៍​ខ្ញុំ​បណ្ដេញអារក្សទាំងប្រោស​មនុស្ស​ឲ្យ​ជា​នៅ​ថ្ងៃនេះនិង​ថ្ងៃ​ស្អែកហើយ​ខ្ញុំ​នឹង​បាន​សម្រេចនៅ​ថ្ងៃ​ទីបី 33ដូច្នេះហើយ​សម្រាប់​ខ្ញុំ​ខ្ញុំ​ត្រូវ​បន្ដ​ធ្វើដំណើរ​នៅ​ថ្ងៃនេះ​ថ្ងៃ​ស្អែកនិង​ថ្ងៃ​ខានស្អែកពីព្រោះមិនអាច​ឲ្យ​អ្នកនាំព្រះបន្ទូល​ណា​ម្នាក់ស្លាប់​នៅ​ក្រៅ​ក្រុង​យេរូសាឡិមទេ

ព្រះយេស៊ូសោក​សៅ​នឹង​​ក្រុងយេរូសាឡិម

34ឱ​ក្រុង​យេរូសាឡិម​ក្រុង​យេរូសាឡិមដែល​បាន​សម្លាប់​ពួក​អ្នកនាំព្រះបន្ទូលហើយ​បាន​គប់ដុំថ្ម​ទៅលើ​ពួក​អ្នក​ដែល​បាន​ចាត់​ឲ្យ​មក​អ្នកអើយ! ​ខ្ញុំ​ចង់ប្រមូលកូនចៅ​របស់​អ្នកប៉ុន្មាន​ដង​មក​ហើយ​គឺ​ដូចជាមេមាន់​ប្រមូល​កូន​របស់​វា​មក​ក្រុង​នៅក្រោមស្លាបប៉ុន្ដែ​អ្នក​មិនចង់ទេ 35មើល៍ផ្ទះ​របស់​អ្នករាល់គ្នា​ត្រូវ​បាន​ទុកចោលដ្បិតខ្ញុំ​ប្រាប់​អ្នករាល់គ្នាថា​អ្នករាល់គ្នា​មិនឃើញខ្ញុំទៀតទេ​រហូត​ដល់ពេល​មួយ​ដែល​អ្នករាល់គ្នា​និយាយថា​សូម​ថ្វាយព្រះពរ​ដល់​ព្រះអង្គ​ដែល​យាង​មកក្នុងនាមព្រះអម្ចាស់»។
Copyright information for KhmKCB